Loading Events

« All Events

  • This event has passed.

សិក្ខាសាលា “ទំនាក់ទំនងដែលមានសុខភាពល្អ” | Healthy Relationship Seminar

August 5, 2023 @ 4:30 pm UTC+7
Free
ពន្ធកិច្ចបុរសជីវិតថ្មី របស់ក្រុមជំនុំជីវិតថ្មី នឹងរៀបចំសិក្ខាសាលាមួយក្នុងខែ សីហា ខាងមុខនេះ គឺនៅថ្ងៃទី ៥ ខែសីហា ក្រោមប្រធានបទ “ទំនាក់ទំនងដែលមានសុខភាពល្អ” បង្រៀនដោយវាគ្មិនរបស់យើង ដែលលោកជា នាយកសមាគមព្រះគម្ពីរកម្ពុជា និងជាសមាជិកនៃក្រុមអភិបាលក្រុមជំនុំជីវិតថ្មីកម្ពុជា មួយរូបផងដែរគឺលោកគ្រូ ហេង ពិសិដ្ឋ។ លោកគ្រូមានបទពិសោធន៍ដឹកនាំពន្ធកិច្ចជាច្រើន នៅក្រុមជំនុំជីវិតថ្មីប្រកបដោយភាពជោគជ័យ ហើយលើសពីនេះលោកគ្រូក៏មានបទពិសោធន៍ក្នុងការបង្កើតទំនាក់ទំនង រក្សាទំនាក់ទំនងទាំងក្នុងរង្វង់ក្រុមការងារ ពន្ធកិច្ច គ្រួសារ និងសង្គម បានយ៉ាងល្អ។ដូចនេះ ពន្ធកិច្ចបុរសជីវិតថ្មីសូមគោរពអញ្ជើញលោកអ្នកបងប្អូនជាបុរសទាំងលោកអ្នកដែលនៅលីវទាំងលោកអ្នកដែលមានគ្រួសារហើយចូលរួមសិក្សា ស្វែងយល់ និងស្ដាប់ឮពីបទពិសោធន៍ល្អៗដែលលោកគ្រូបានឆ្លងកាត់ដើម្បីជាជំនួយក្នុងទំនាក់ទំនងរបស់លោកអ្នកក្នុងគ្រួសារ ការងារ និងសង្គមខាងក្រៅ។
សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចូលរួមសូមអញ្ជើញចុះឈ្មោះនៅតុចុះឈ្មោះរបស់យើងនៅខាងមុខ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងក្រុមការងាររបស់យើងនៅខាងមុខផងដែរ។
សូមអរគុណ

Details

Organizers

  • Tann Virak
  • Kheoun Chetra

Venue

  • Phnom Penh
  • https://maps.app.goo.gl/BwLqTaM7wbNbL4y58
    Phnom Penh, 12352 Cambodia
    + Google Map